ជ្រើសរើសភាសា: Khmer Khmer English English
“ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនតូចមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០”
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២២ ខែតុលា ឆ្នាំ ២០២៦

លោកស្រី ខុនលក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុង “ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនតូចមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ។

«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនតូចមីក្រូ តូច និងមធ្យម (MSMEs) ឆ្នាំ២០២៦-២០៣០» ដ៏មានសារសំខាន់នេះ គឺដើម្បីពង្រឹងតួនាទីស្នូលរបស់វិស័យ MSMEs ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ តាមរយៈការតភ្ជាប់គោលនយោបាយ និងយន្តការគាំទ្រនានាឱ្យកាន់តែប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយ សំដៅជំរុញផលិតកម្មក្នុងស្រុក បង្កើតការងារ និងលើកកម្ពស់ភាពធន់នៃសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

 

ព័ត៌មានទាក់ទង